ព្រះត្រៃបិដក ភាគ ៨៩
មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ លះបង់អវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង លះបង់អវិជ្ជានុស័យ និងមានានុស័យ ក្នុងវេទនាពីនោះនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះទេ។
[១៦៦] បុគ្គលណា លះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ លះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ មិនមានទេ។
ID: 637826649780902278
ទៅកាន់ទំព័រ៖