ព្រះត្រៃបិដក ភាគ ៨៩

មួយ​យ៉ាង​ទៀត បុគ្គល​ណា លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ មា​នា​នុ​ស័យ ទិ​ដ្ឋានុ​ស័យ វិ​ចិ​កិ​ច្ឆា​នុ​ស័យ និង​ភវ​រាគានុស័យ ក្នុង​ទីនោះ​ដែរ​ឬ។ បុគ្គល អ្នក​ព្រមព្រៀង​ដោយ​មគ្គ​ដ៏​ប្រសើរ​នោះ លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ តែ​បុគ្គល​នោះ មិន​លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ មា​នា​នុ​ស័យ ទិ​ដ្ឋានុ​ស័យ វិ​ចិ​កិ​ច្ឆា​នុ​ស័យ និង​ភវ​រាគានុស័យ ក្នុង​ទុក្ខវេទនា​នោះ​ទេ បុគ្គល​នោះ​ឯង លះបង់​អវិ​ជ្ជានុ​ស័យ និង​មា​នា​នុ​ស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ តែ​បុគ្គល​នោះ មិន​លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ ទិ​ដ្ឋានុ​ស័យ វិ​ចិ​កិ​ច្ឆា​នុ​ស័យ និង​ភវ​រាគានុស័យ ក្នុង​វេទនា​ពីរ​នោះ​ទេ បុគ្គល​នោះ​ឯង លះបង់​អវិ​ជ្ជានុ​ស័យ មា​នា​នុ​ស័យ និង​ភវ​រាគានុស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ តែ​បុគ្គល​នោះ មិន​លះបង់​កាមរាគានុស័យ បដិ​ឃានុ​ស័យ ទិ​ដ្ឋានុ​ស័យ និង​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ​ទេ។

ចប់ អនុលោម។

ថយ | ទំព័រទី ២៥២ | បន្ទាប់
ID: 637826649983714683
ទៅកាន់ទំព័រ៖