ព្រះត្រៃបិដក ភាគ ៨៩

 [១៦៧] បុគ្គល​ណា មិន​លះបង់​កាមរាគានុស័យ បុគ្គល​នោះ មិន​លះបង់​បដិ​ឃានុ​ស័យ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​លះបង់​បដិ​ឃានុ​ស័យ បុគ្គល​នោះ មិន​លះបង់​កាមរាគានុស័យ​ដែរ​ឬ។ អើ។ បុគ្គល​ណា មិន​លះបង់​កាមរាគានុស័យ បុគ្គល​នោះ មិន​លះបង់​មា​នា​នុ​ស័យ​ដែរ​ឬ។ បុគ្គល អ្នក​ព្រមព្រៀង​ដោយ​មគ្គ​ដ៏​ប្រសើរ មិន​លះបង់​កាមរាគានុស័យ តែ​បុគ្គល​នោះ មិនមែន​ជា​មិន​លះបង់​មា​នា​នុ​ស័យ​ទេ ពួក​បុគ្គល​ដ៏​សេស វៀរលែងតែ​បុគ្គល​ពីរ​ពួក ដែល​ព្រមព្រៀង​ដោយ​មគ្គ​ចេញ មិន​លះបង់​កាមរាគានុស័យ​ផង មិន​លះបង់​មា​នា​នុ​ស័យ​ផង។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​លះបង់​មា​នា​នុ​ស័យ បុគ្គល​នោះ មិន​លះបង់​កាមរាគានុស័យ​ដែរ​ឬ។ បុគ្គល អ្នក​ព្រមព្រៀង​ដោយ​អនាគាមិមគ្គ មិន​លះបង់​មា​នា​នុ​ស័យ តែ​បុគ្គល​នោះ មិនមែន​ជា​មិន​លះបង់​កាមរាគានុស័យ​ទេ ពួក​បុគ្គល​ដ៏​សេស វៀរលែងតែ​បុគ្គល​ពីរ​ពួក ដែល​ព្រមព្រៀង​ដោយ​មគ្គ​ចេញ មិន​លះបង់​មា​នា​នុ​ស័យ​ផង មិន​លះបង់​កាមរាគានុស័យ​ផង។ បុគ្គល​ណា មិន​លះបង់​កាមរាគានុស័យ បុគ្គល​នោះ មិន​លះបង់​ទិ​ដ្ឋានុ​ស័យ។បេ។
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 637826650205121408
ទៅកាន់ទំព័រ៖