ព្រះត្រៃបិដក ភាគ ៨៩
មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ បុគ្គលនោះ មិនលះបង់កាមរាគានុស័យ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនលះបង់អវិជ្ជានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់អវិជ្ជានុស័យផង មិនលះបង់កាមរាគានុស័យផង។
[១៦៨] បុគ្គលណា មិនលះបង់បដិឃានុស័យ បុគ្គលនោះ មិនលះបង់មានានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ មិនលះបង់បដិឃានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់មានានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់បដិឃានុស័យផង មិនលះបង់មានានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់មានានុស័យ បុគ្គលនោះ មិនលះបង់បដិឃានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនលះបង់មានានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់បដិឃានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់មានានុស័យផង មិនលះបង់បដិឃានុស័យផង។ បុគ្គលណា មិនលះបង់បដិឃានុស័យ បុគ្គលនោះ មិនលះបង់ទិដ្ឋានុស័យ។បេ។
ID: 637826650621236506
ទៅកាន់ទំព័រ៖