ព្រះត្រៃបិដក ភាគ ៨៩
មិនលះបង់វិចិកិច្ឆានុស័យដែរឬ។ បុគ្គលទី ៨ មិនលះបង់បដិឃានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់វិចិកិច្ឆានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលអ្នកព្រមព្រៀងដោយអនាគាមិមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់បដិឃានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ មិនលះបង់បដិឃានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនលះបង់វិចិកិច្ឆានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់បដិឃានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់បដិឃានុស័យផង។ បុគ្គលណា មិនលះបង់បដិឃានុស័យ បុគ្គលនោះ មិនលះបង់ភវរាគានុស័យ។បេ។ មិនលះបង់អវិជ្ជានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ មិនលះបង់បដិឃានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់អវិជ្ជានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់បដិឃានុស័យផង មិនលះបង់អវិជ្ជានុស័យផង។
ID: 637826650813892783
ទៅកាន់ទំព័រ៖