ព្រះត្រៃបិដក ភាគ ៨៩

បុគ្គល​ណា មិន​លះបង់​មា​នា​នុ​ស័យ បុគ្គល​នោះ មិន​លះបង់​ភវ​រាគានុស័យ។បេ។ មិន​លះបង់​អវិ​ជ្ជានុ​ស័យ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​លះបង់​អវិ​ជ្ជានុ​ស័យ បុគ្គល​នោះ មិន​លះបង់​មា​នា​នុ​ស័យ​ដែរ​ឬ។ អើ។
 [១៧០] បុគ្គល​ណា មិន​លះបង់​ទិ​ដ្ឋានុ​ស័យ បុគ្គល​នោះ មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ បុគ្គល​នោះ មិន​លះបង់​ទិ​ដ្ឋានុ​ស័យ​ដែរ​ឬ។ អើ។បេ។
 [១៧១] បុគ្គល​ណា មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ បុគ្គល​នោះ មិន​លះបង់​ភវ​រាគានុស័យ។បេ។ មិន​លះបង់​អវិ​ជ្ជានុ​ស័យ​ដែរ​ឬ។ បុគ្គល អ្នក​ព្រមព្រៀង​ដោយ​មគ្គ​ដ៏​ប្រសើរ មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ តែ​បុគ្គល​នោះ មិនមែន​ជា​មិន​លះបង់​អវិ​ជ្ជានុ​ស័យ​ទេ ពួក​បុគ្គល​ដ៏​សេស វៀរលែងតែ​បុគ្គល​អ្នក​ព្រមព្រៀង​ដោយ​មគ្គ​ដ៏​ប្រសើរ និង​បុគ្គល​ទី ៨ ចេញ មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង មិន​លះបង់​អវិ​ជ្ជានុ​ស័យ​ផង។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​លះបង់​អវិ​ជ្ជានុ​ស័យ បុគ្គល​នោះ មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ
ថយ | ទំព័រទី ២៥៨ | បន្ទាប់
ID: 637826651289373175
ទៅកាន់ទំព័រ៖