ព្រះត្រៃបិដក ភាគ ៨៩

ដែរ​ឬ។ បុគ្គល​ទី ៨ មិន​លះបង់​អវិ​ជ្ជានុ​ស័យ តែ​បុគ្គល​នោះ មិនមែន​ជា​មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ទេ ពួក​បុគ្គល​ដ៏​សេស វៀរលែងតែ​បុគ្គល អ្នក​ព្រមព្រៀង​ដោយ​មគ្គ​ដ៏​ប្រសើរ និង​បុគ្គល​ទី ៨ ចេញ មិន​លះបង់​អវិ​ជ្ជានុ​ស័យ​ផង មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង។
 [១៧២] បុគ្គល​ណា មិន​លះបង់​ភវ​រាគានុស័យ បុគ្គល​នោះ មិន​លះបង់​អវិ​ជ្ជានុ​ស័យ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​លះបង់​អវិ​ជ្ជានុ​ស័យ បុគ្គល​នោះ មិន​លះបង់​ភវ​រាគានុស័យ​ដែរ​ឬ។ អើ។
 [១៧៣] បុគ្គល​ណា មិន​លះបង់​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ បុគ្គល​នោះ មិន​លះបង់​មា​នា​នុ​ស័យ​ដែរ​ឬ។ បុគ្គល អ្នក​ព្រមព្រៀង​ដោយ​មគ្គ​ដ៏​ប្រសើរ មិន​លះបង់​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ តែ​បុគ្គល​នោះ មិនមែន​ជា​មិន​លះបង់​មា​នា​នុ​ស័យ​ទេ ពួក​បុគ្គល​ដ៏​សេស វៀរលែងតែ​បុគ្គល​ពីរ​ពួក ដែល​ព្រមព្រៀង​ដោយ​មគ្គ​ដ៏​ប្រសើរ​ចេញ មិន​លះបង់​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ​ផង មិន​លះបង់​មា​នា​នុ​ស័យ​ផង។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិន​លះបង់​មា​នា​នុ​ស័យ បុគ្គល​នោះ មិន​លះបង់​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ​ដែរ​ឬ។
ថយ | ទំព័រទី ២៥៩ | បន្ទាប់
ID: 637826651573770481
ទៅកាន់ទំព័រ៖