ព្រះត្រៃបិដក ភាគ ៨៩
តែបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ វិចិកិច្ឆានុស័យ បដិឃានុស័យ និងទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែកាមរាគានុស័យ និងមានានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ។ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ មានានុស័យ និងទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែកាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ កាមរាគានុស័យ មានានុស័យ និងទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែភវរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ បដិឃានុស័យ និងទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ
ID: 637826280480073523
ទៅកាន់ទំព័រ៖