ព្រះត្រៃបិដក ភាគ ៨៩
បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនលះបង់មានានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ និងបដិឃានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់មានានុស័យផង មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង។ បុគ្គលណា មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ បុគ្គលនោះ មិនលះបង់ទិដ្ឋានុស័យ។បេ។ មិនលះបង់វិចិកិច្ឆានុស័យដែរឬ។ បុគ្គលទី ៨ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់វិចិកិច្ឆានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនលះបង់វិចិកិច្ឆានុស័យ
ID: 637826651784238499
ទៅកាន់ទំព័រ៖