ព្រះត្រៃបិដក ភាគ ៨៩
[១៧៥] បុគ្គលណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ បុគ្គលនោះ មិនលះបង់វិចិកិច្ឆានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនលះបង់វិចិកិច្ឆានុស័យ មានានុស័យ និងទិដ្ឋានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ និងបដិឃានុស័យទេ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ មិនលះបង់វិចិកិច្ឆានុស័យ កាមរាគានុស័យ បដិឃានុស័យ និងទិដ្ឋានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់មានានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យផង។បេ។
ID: 637826654647455828
ទៅកាន់ទំព័រ៖