ព្រះត្រៃបិដក ភាគ ៨៩
[១៧៦] បុគ្គលណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ បុគ្គលនោះ (មិនលះបង់) ភវរាគានុស័យ។បេ។ មិនលះបង់អវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ បុគ្គលនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យដែរឬ។ បុគ្គលទី ៨ មិនលះបង់អវិជ្ជានុស័យ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យទេ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនលះបង់អវិជ្ជានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ និងបដិឃានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់អវិជ្ជានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យផង។
ID: 637826654874018324
ទៅកាន់ទំព័រ៖