ព្រះត្រៃបិដក ភាគ ៨៩

មិន​លះបង់​កាមរាគានុស័យ​ផង មិន​លះបង់​មា​នា​នុ​ស័យ​ផង ក្នុង​ទុក្ខវេទនា​នោះ ក្នុង​អប​រិយា​បន្នៈ។ មួយ​យ៉ាង​ទៀត បុគ្គល មិន​លះបង់​មា​នា​នុ​ស័យ ក្នុង​ទីណា មិន​លះបង់​កាមរាគានុស័យ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ បុគ្គល មិន​លះបង់​កាមរាគានុស័យ ក្នុង​ទីណា (មិន​លះបង់) ទិ​ដ្ឋានុ​ស័យ។បេ។ មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ បុគ្គល មិន​លះបង់​កាមរាគានុស័យ ក្នុង​ទុក្ខវេទនា​នោះ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ តែ​មិនមែន​ជា​មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ​ទេ មិន​លះបង់​កាមរាគានុស័យ​ផង មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង ក្នុង​អប​រិយា​បន្នៈ​នោះ។ មួយ​យ៉ាង​ទៀត បុគ្គល មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា មិន​លះបង់​កាមរាគានុស័យ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ បុគ្គល មិន​លះបង់​កាមរាគានុស័យ ក្នុង​ទីណា មិន​លះបង់​ភវ​រាគានុស័យ ក្នុង​ទីនោះ​ដែរ​ឬ។ បុគ្គល មិន​លះបង់​កាមរាគានុស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ តែ​មិនមែន​ជា​មិន​លះបង់​ភវ​រាគានុស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ​ទេ មិន​លះបង់​កាមរាគានុស័យ​ផង មិន​លះបង់​ភវ​រាគានុស័យ​ផង ក្នុង​ទុក្ខវេទនា​នោះ ក្នុង​អប​រិយា​បន្នៈ។
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 637826655473419762
ទៅកាន់ទំព័រ៖