ព្រះត្រៃបិដក ភាគ ៨៩

មួយ​យ៉ាង​ទៀត បុគ្គល មិន​លះបង់​ភវ​រាគានុស័យ ក្នុង​ទីណា មិន​លះបង់​កាមរាគានុស័យ ក្នុង​ទីនោះ​ដែរ​ឬ។ បុគ្គល មិន​លះបង់​ភវ​រាគានុស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ តែ​មិនមែន​ជា​មិន​លះបង់​កាមរាគានុស័យ ក្នុង​វេទនា​ពីរ​នោះ​ទេ មិន​លះបង់​ភវ​រាគានុស័យ​ផង មិន​លះបង់​កាមរាគានុស័យ​ផង ក្នុង​ទុក្ខវេទនា​នោះ ក្នុង​អប​រិយា​បន្នៈ។ បុគ្គល មិន​លះបង់​កាមរាគានុស័យ ក្នុង​ទីណា មិន​លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ បុគ្គល មិន​លះបង់​កាមរាគានុស័យ ក្នុង​ទុក្ខវេទនា​នោះ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ តែ​មិនមែន​ជា​មិន​លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ​ទេ មិន​លះបង់​កាមរាគានុស័យ​ផង មិន​លះបង់​អវិ​ជ្ជានុ​ស័យ​ផង ក្នុង​អប​រិយា​បន្នៈ​នោះ។ មួយ​យ៉ាង​ទៀត បុគ្គល មិន​លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​ទីណា មិន​លះបង់​កាមរាគានុស័យ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។
 [១៧៩] បុគ្គល មិន​លះបង់​បដិ​ឃានុ​ស័យ ក្នុង​ទីណា មិន​លះបង់​មា​នា​នុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ បុគ្គល មិន​លះបង់​បដិ​ឃានុ​ស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ
ថយ | ទំព័រទី ២៦៩ | បន្ទាប់
ID: 637826655697181110
ទៅកាន់ទំព័រ៖