ព្រះត្រៃបិដក ភាគ ៨៩
[១៨០] បុគ្គល មិនលះបង់មានានុស័យ ក្នុងទីណា (មិនលះបង់) ទិដ្ឋានុស័យ។បេ។ មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុគ្គលមិនលះបង់មានានុស័យ ក្នុងទុក្ខវេទនានោះ តែមិនមែនជាមិនលះបង់វិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះទេ មិនលះបង់មានានុស័យផង មិនលះបង់វិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា មិនលះបង់មានានុស័យ ក្នុងទីនោះដែរឬ។ អើ។ បុគ្គល មិនលះបង់មានានុស័យ ក្នុងទីណា មិនលះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់ភវរាគានុស័យ ក្នុងទីណា មិនលះបង់មានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់ភវរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនមែនជាមិនលះបង់មានានុស័យ ក្នុងវេទនាពីរនោះទេ មិនលះបង់ភវរាគានុស័យផង មិនលះបង់មានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ។ បុគ្គល មិនលះបង់មានានុស័យ ក្នុងទីណា មិនលះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។
ID: 637826656288921423
ទៅកាន់ទំព័រ៖