ព្រះត្រៃបិដក ភាគ ៨៩

បុគ្គល មិន​លះបង់​មា​នា​នុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ តែ​មិនមែន​ជា​មិន​លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ​ទេ មិន​លះបង់​មា​នា​នុ​ស័យ​ផង មិន​លះបង់​អវិ​ជ្ជានុ​ស័យ​ផង ក្នុង​អប​រិយា​បន្នៈ​នោះ។ មួយ​យ៉ាង​ទៀត បុគ្គល មិន​លះបង់​អវិ​ជ្ជានុ​ស័យ ក្នុង​ទីណា មិន​លះបង់ មា​នា​នុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។
 [១៨១] បុគ្គល មិន​លះបង់​ទិ​ដ្ឋានុ​ស័យ ក្នុង​ទីណា មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា មិន​លះបង់​ទិ​ដ្ឋានុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។បេ។
 [១៨២] បុគ្គល មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា មិន​លះបង់​ភវ​រាគានុស័យ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល មិន​លះបង់​ភវ​រាគានុស័យ ក្នុង​ទីណា មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីនោះ​ដែរ​ឬ។ បុគ្គល មិន​លះបង់​ភវ​រាគានុស័យ ក្នុង​វេទនា ៣ នោះ ក្នុង​កាមធាតុ តែ​មិនមែន​ជា​មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​វេទនា ៣ នោះ​ទេ មិន​លះបង់​ភវ​រាគានុស័យ​ផង មិន​លះបង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង ក្នុង​អប​រិយា​បន្នៈ។
ថយ | ទំព័រទី ២៧៣ | បន្ទាប់
ID: 637826656525483853
ទៅកាន់ទំព័រ៖