ព្រះត្រៃបិដក ភាគ ៨៩
បុគ្គល មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីណា មិនលះបង់អវិជ្ជានុស័យ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់អវិជ្ជានុស័យ ក្នុងទីណា មិនលះបង់វិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ អើ។
[១៨៣] បុគ្គល មិនលះបង់ភវរាគានុស័យ ក្នុងទីណា មិនលះបង់វិជ្ជានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់ភវរាគានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែមិនមែនជាមិនលះបង់អវិជ្ជានុស័យ ក្នុងវេទនា ៣ នោះទេ មិនលះបង់ភវរាគានុស័យផង មិនលះបង់អវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនលះបង់អវិជ្ជានុស័យ ក្នុងទីណា មិនលះបង់ភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។
[១៨៤] បុគ្គល មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងទីណា មិនលះបង់មានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល មិនលះបង់កាមរាគានុស័យ និងបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ
ID: 637826656826108898
ទៅកាន់ទំព័រ៖