ព្រះត្រៃបិដក ភាគ ៨៩

មា​នា​នុ​ស័យ របស់​អនាគាមិ​បុគ្គល ដេក​សម្ងំ​នៅ ឯកាមរាគានុស័យ របស់​អនាគាមិ​បុគ្គល​នោះ មិន​ដេក​សម្ងំ​នៅទេ មា​នា​នុ​ស័យ របស់​បុគ្គល ៣ ពួក (គឺ​បុថុជ្ជន ១ សោតាបន្ន​បុគ្គល ១ សកទាគាមិ​បុគ្គល ១) ដេក​សម្ងំ​នៅ ទាំង​កាមរាគានុស័យ ក៏​ដេក​សម្ងំ​នៅ​ដែរ។ កាមរាគានុស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ ទិ​ដ្ឋានុ​ស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ​ដែរ​ឬ។ កាមរាគានុស័យ របស់​បុគ្គល​ពីរ​ពួក (គឺ​សោតាបន្ន​បុគ្គល ១ សកទាគាមិ​បុគ្គល ១) ដេក​សម្ងំ​នៅ ឯទិ​ដ្ឋានុ​ស័យ របស់​បុគ្គល​ពីរ​ពួក​នោះ មិន​ដេក​សម្ងំ​នៅទេ កាមរាគានុស័យ របស់​បុថុជ្ជន ដេក​សម្ងំ​នៅ ទាំង​ទិ​ដ្ឋានុ​ស័យ ក៏​ដេក​សម្ងំ​នៅ​ដែរ។ មួយ​យ៉ាង​ទៀត ទិ​ដ្ឋានុ​ស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ កាមរាគានុស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ​ដែរ​ឬ។ អើ។ កាមរាគានុស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ​ដែរ​ឬ។ កាមរាគានុស័យ របស់​បុគ្គល​ពីរ​ពួក ដេក​សម្ងំ​នៅ ឯវិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​ពីរ​ពួក​នោះ មិន​ដេក​សម្ងំ​នៅទេ កាមរាគានុស័យ របស់​បុថុជ្ជន ដេក​សម្ងំ​នៅ ទាំង​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក៏​ដេក​សម្ងំ​នៅ​ដែរ។ មួយ​យ៉ាង​ទៀត វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ កាមរាគានុស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ​ដែរ​ឬ។
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 637826275240681175
ទៅកាន់ទំព័រ៖