ព្រះត្រៃបិដក ភាគ ៨៩
កាមរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ របស់បុគ្គលពីរពួកនោះ ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែវិចិកិច្ឆានុស័យ របស់បុគ្គលពីរពួកនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ កាមរាគានុស័យ របស់បុថុជ្ជននោះ ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ទាំងវិចិកិច្ឆានុស័យ ក៏ដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ របស់បុថុជ្ជននោះ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែកាមរាគានុស័យ របស់បុថុជ្ជននោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ វិចិកិច្ឆានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ទាំងកាមរាគានុស័យ ក៏ដេកសម្ងំនៅដែរ។ កាមរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។ មួយយ៉ាងទៀត ភវរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមែនទេ។
ID: 637826281730263012
ទៅកាន់ទំព័រ៖