ព្រះត្រៃបិដក ភាគ ៨៩

បដិ​ឃានុ​ស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ ក្នុង​ទីណា ទិ​ដ្ឋានុ​ស័យ។បេ។ វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ បដិ​ឃានុ​ស័យ របស់​បុគ្គល​ពីរ​ពួក​នោះ ដេក​សម្ងំ​នៅ ក្នុង​ទុក្ខវេទនា​នោះ តែ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​ពីរ​ពួក​នោះ មិន​ដេក​សម្ងំ​នៅ ក្នុង​ទុក្ខវេទនា​នោះ​ទេ បដិ​ឃានុ​ស័យ របស់​បុថុជ្ជន​នោះ ដេក​សម្ងំ​នៅ ក្នុង​ទុក្ខវេទនា​នោះ ទាំង​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក៏​ដេក​សម្ងំ​នៅ​ដែរ។ មួយ​យ៉ាង​ទៀត វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ ក្នុង​ទីណា បដិ​ឃានុ​ស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុថុជ្ជន​នោះ ដេក​សម្ងំ​នៅ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ តែ​បដិ​ឃានុ​ស័យ របស់​បុថុជ្ជន​នោះ មិន​ដេក​សម្ងំ​នៅ ក្នុង​វេទនា​ពីរ​នោះ​ទេ វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​នោះ​ឯង ដេក​សម្ងំ​នៅ ក្នុង​ទុក្ខវេទនា​នោះ ទាំង​បដិ​ឃានុ​ស័យ ក៏​ដេក​សម្ងំ​នៅ​ដែរ។ បដិ​ឃានុ​ស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ ក្នុង​ទីណា ភវ​រាគានុស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ មិនមែនទេ។ មួយ​យ៉ាង​ទៀត ភវ​រាគានុស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ ក្នុង​ទីណា បដិ​ឃានុ​ស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ មិនមែនទេ។
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 637826282166066808
ទៅកាន់ទំព័រ៖