ព្រះត្រៃបិដក ភាគ ៨៩

បដិ​ឃានុ​ស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ ក្នុង​ទីណា អវិ​ជ្ជានុ​ស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត អវិ​ជ្ជានុ​ស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ ក្នុង​ទីណា បដិ​ឃានុ​ស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ អវិ​ជ្ជានុ​ស័យ របស់​អនាគាមិ​បុគ្គល​នោះ ដេក​សម្ងំ​នៅ ក្នុង​វេទនា ៣ នោះ ក្នុង​កាមធាតុ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ តែ​បដិ​ឃានុ​ស័យ របស់​អនាគាមិ​បុគ្គល​នោះ មិន​ដេក​សម្ងំ​នៅ ក្នុង​វេទនា ៣ នោះ​ទេ អវិ​ជ្ជានុ​ស័យ របស់​បុគ្គល ៣ ពួក​នោះ ដេក​សម្ងំ​នៅ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ តែ​បដិ​ឃានុ​ស័យ របស់​បុគ្គល ៣ ពួក​នោះ មិន​ដេក​សម្ងំ​នៅ ក្នុង​វេទនា​ពីរ​នោះ​ទេ អវិ​ជ្ជានុ​ស័យ របស់​បុគ្គល ៣ ពួក នោះ​ឯង ដេក​សម្ងំ​នៅ ក្នុង​ទុក្ខវេទនា​នោះ ទាំង​បដិ​ឃានុ​ស័យ ក៏​ដេក​សម្ងំ​នៅ​ដែរ។
 [២៦] មា​នា​នុ​ស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ ក្នុង​ទីណា ទិ​ដ្ឋានុ​ស័យ។បេ។ វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ មា​នា​នុ​ស័យ របស់​បុគ្គល ៣ ពួក​នោះ ដេក​សម្ងំ​នៅ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ តែ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​នោះ មិន​ដេក​សម្ងំ​នៅ ក្នុង​វេទនា​ពីរ​នោះ​ទេ មា​នា​នុ​ស័យ របស់​បុថុជ្ជន​នោះ ដេក​សម្ងំ​នៅ
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 637826282383097689
ទៅកាន់ទំព័រ៖