ព្រះត្រៃបិដក ភាគ ៨៩

ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ ទាំង​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក៏​ដេក​សម្ងំ​នៅ​ដែរ។ មួយ​យ៉ាង​ទៀត វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ ក្នុង​ទីណា មា​នា​នុ​ស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុថុជ្ជន​នោះ ដេក​សម្ងំ​នៅ ក្នុង​ទុក្ខវេទនា​នោះ តែ​មា​នា​នុ​ស័យ របស់​បុថុជ្ជន​នោះ មិន​ដេក​សម្ងំ​នៅ ក្នុង​ទុក្ខវេទនា​នោះ​ទេ វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​នោះ​ឯង ដេក​សម្ងំ​នៅ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ ទាំង​មា​នា​នុ​ស័យ ក៏​ដេក​សម្ងំ​នៅ​ដែរ។ មា​នា​នុ​ស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ ក្នុង​ទីណា ភវ​រាគានុស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ មា​នា​នុ​ស័យ របស់​បុគ្គល ៤(១) ពួក​នោះ ដេក​សម្ងំ​នៅ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ តែ​ភវ​រាគានុស័យ របស់​បុគ្គល ៤ ពួក​នោះ មិន​ដេក​សម្ងំ​នៅ ក្នុង​វេទនា​ពីរ​នោះ​ទេ មា​នា​នុ​ស័យ របស់​បុគ្គល ៤ ពួក​នោះ​ឯង ដេក​សម្ងំ​នៅ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ ទាំង​ភវ​រាគានុស័យ ក៏​ដេក​សម្ងំ​នៅ​ដែរ។
(១) បាន​ដល់​បុថុជ្ជន, សោតាបន្ន, សកទាគាមិ និង​អនាគាមិ។
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 637826283215819621
ទៅកាន់ទំព័រ៖