ព្រះត្រៃបិដក ភាគ ៨៩
[២៨] វិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅក្នុងទីណា ភវរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ របស់បុថុជ្ជននោះ ដេកសម្ងំនៅ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែភវរាគានុស័យ របស់បុថុជ្ជននោះ មិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះទេ វិចិកិច្ឆានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ ទាំងភវរាគានុស័យ ក៏ដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត ភវរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា វិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ របស់បុគ្គល ៣ ពួកនោះ ដេកសម្ងំនៅក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែវិចិកិច្ឆានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ ភវរាគានុស័យ របស់បុថុជ្ជននោះ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ ទាំងវិចិកិច្ឆានុស័យ ក៏ដេកសម្ងំនៅដែរ។ វិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។
ID: 637826283755519278
ទៅកាន់ទំព័រ៖