ព្រះត្រៃបិដក ភាគ ៨៩

មួយ​យ៉ាង​ទៀត អវិ​ជ្ជានុ​ស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ ក្នុង​ទីណា វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ អវិ​ជ្ជានុ​ស័យ របស់​បុគ្គល ៣ ពួក​នោះ ដេក​សម្ងំ​នៅ ក្នុង​វេទនា ៣ នោះ ក្នុង​កាមធាតុ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ តែ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល ៣ ពួក​នោះ មិន​ដេក​សម្ងំ​នៅ ក្នុង​វេទនា ៣ នោះ​ទេ អវិ​ជ្ជានុ​ស័យ របស់​បុថុជ្ជន​នោះ ដេក​សម្ងំ​នៅ ក្នុង​វេទនា ៣ នោះ ក្នុង​កាមធាតុ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ ទាំង​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក៏​ដេក​សម្ងំ​នៅ​ដែរ។
 [២៩] ភវ​រាគានុស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ ក្នុង​ទីណា អវិ​ជ្ជានុ​ស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត អវិ​ជ្ជានុ​ស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ ក្នុង​ទីណា ភវ​រាគានុស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ អវិ​ជ្ជានុ​ស័យ របស់​បុគ្គល ៤ ពួក​នោះ ដេក​សម្ងំ​នៅ ក្នុង​វេទនា ៣ នោះ ក្នុង​កាមធាតុ តែ​ភវ​រាគានុស័យ របស់​បុគ្គល ៤ ពួក​នោះ មិន​ដេក​សម្ងំ​នៅ ក្នុង​វេទនា ៣ នោះ​ទេ អវិ​ជ្ជានុ​ស័យ របស់​បុគ្គល​ទាំងនោះ​ឯង ដេក​សម្ងំ​នៅ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ ទាំង​ភវ​រាគានុស័យ ក៏​ដេក​សម្ងំ​នៅ​ដែរ។
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 637826283978800169
ទៅកាន់ទំព័រ៖