ព្រះត្រៃបិដក ភាគ ៨៩

អើ។ កាមរាគានុស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ ភវ​រាគានុស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ភវ​រាគានុស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ កាមរាគានុស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ​ដែរ​ឬ។ ភវ​រាគានុស័យ របស់​អនាគាមិ​បុគ្គល ដេក​សម្ងំ​នៅ ឯកាមរាគានុស័យ របស់​អនាគាមិ​បុគ្គល​នោះ មិន​ដេក​សម្ងំ​នៅទេ ភវ​រាគានុស័យ របស់​បុគ្គល ៣ ពួក ដេក​សម្ងំ​នៅ ទាំង​កាមរាគានុស័យ ក៏​ដេក​សម្ងំ​នៅ​ដែរ។ កាមរាគានុស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ អវិ​ជ្ជានុ​ស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត អវិ​ជ្ជានុ​ស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ កាមរាគានុស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ​ដែរ​ឬ។ អវិ​ជ្ជានុ​ស័យ របស់​អនាគាមិ​បុគ្គល ដេក​សម្ងំ​នៅ ឯកាមរាគានុស័យ របស់​អនាគាមិ​បុគ្គល​នោះ មិន​ដេក​សម្ងំ​នៅទេ អវិ​ជ្ជានុ​ស័យ របស់​បុគ្គល ៣ ពួក ដេក​សម្ងំ​នៅ ទាំង​កាមរាគានុស័យ ក៏​ដេក​សម្ងំ​នៅ​ដែរ។
ថយ | ទំព័រទី ៤ | បន្ទាប់
ID: 637826275436909851
ទៅកាន់ទំព័រ៖