ព្រះត្រៃបិដក ភាគ ៨៩

មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ ក្នុង​ទីណា កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុថុជ្ជន​នោះ ដេក​សម្ងំ​នៅ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ តែ​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ របស់​បុថុជ្ជន​នោះ មិន​ដេក​សម្ងំ​នៅ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ​ទេ វិ​ចិ​កិ​ច្ឆា​នុ​ស័យ និង​កាមរាគានុស័យ របស់​បុគ្គល​នោះ​ឯង ដេក​សម្ងំ​នៅ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ តែ​បដិ​ឃានុ​ស័យ របស់​បុគ្គល​នោះ មិន​ដេក​សម្ងំ​នៅ ក្នុង​វេទនា​ពីរ​នោះ​ទេ វិ​ចិ​កិ​ច្ឆា​នុ​ស័យ និង​បដិ​ឃានុ​ស័យ របស់​បុគ្គល​នោះ​ឯង ដេក​សម្ងំ​នៅ ក្នុង​ទុក្ខវេទនា​នោះ តែ​កាមរាគានុស័យ របស់​បុគ្គល​នោះ មិន​ដេក​សម្ងំ​នៅ ក្នុង​ទុក្ខវេទនា​នោះ​ទេ។ កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ ក្នុង​ទីណា ភវ​រាគានុស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត ភវ​រាគានុស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ ក្នុង​ទីណា កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 637826284351011212
ទៅកាន់ទំព័រ៖