ព្រះត្រៃបិដក ភាគ ៨៩
មិនមែនទេ។ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អវិជ្ជានុស័យ របស់អនាគាមិបុគ្គលនោះ ដេកសម្ងំនៅ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែកាមរាគានុស័យ និងបដិឃានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះទេ អវិជ្ជានុស័យ របស់បុគ្គល ៣ ពួកនោះ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ អវិជ្ជានុស័យ និងកាមរាគានុស័យ របស់បុគ្គលទាំងនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបដិឃានុស័យ របស់បុគ្គលទាំងនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ អវិជ្ជានុស័យ និងបដិឃានុស័យ របស់បុគ្គលទាំងនោះឯង ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែកាមរាគានុស័យ របស់បុគ្គលទាំងនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ។
ID: 637826284536792490
ទៅកាន់ទំព័រ៖