ព្រះត្រៃបិដក ភាគ ៨៩

និង​បដិ​ឃានុ​ស័យ របស់​បុគ្គល​នោះ មិន​ដេក​សម្ងំ​នៅ ក្នុង​វេទនា​ពីរ​នោះ​ទេ អវិ​ជ្ជានុ​ស័យ និង​មា​នា​នុ​ស័យ របស់​បុគ្គល ៣ ពួក​នោះ ដេក​សម្ងំ​នៅ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ តែ​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ របស់​បុគ្គល​ទាំងនោះ មិន​ដេក​សម្ងំ​នៅ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ​ទេ អវិ​ជ្ជានុ​ស័យ កាមរាគានុស័យ និង​មា​នា​នុ​ស័យ របស់​បុគ្គល​ទាំងនោះ​ឯង ដេក​សម្ងំ​នៅ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ តែ​បដិ​ឃានុ​ស័យ របស់​បុគ្គល​ទាំងនោះ មិន​ដេក​សម្ងំ​នៅ ក្នុង​វេទនា​ពីរ​នោះ​ទេ អវិ​ជ្ជានុ​ស័យ និង​បដិ​ឃានុ​ស័យ របស់​បុគ្គល​ទាំងនោះ​ឯង ដេក​សម្ងំ​នៅ ក្នុង​ទុក្ខវេទនា​នោះ តែ​កាមរាគានុស័យ និង​មា​នា​នុ​ស័យ របស់​បុគ្គល​ទាំងនោះ មិន​ដេក​សម្ងំ​នៅ ក្នុង​ទុក្ខវេទនា​នោះ​ទេ។
 [៣២] កាមរាគានុស័យ បដិ​ឃានុ​ស័យ មា​នា​នុ​ស័យ និង​ទិ​ដ្ឋានុ​ស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ ក្នុង​ទីណា វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ ក្នុង​ទីណា កាមរាគានុស័យ បដិ​ឃានុ​ស័យ មា​នា​នុ​ស័យ និង​ទិ​ដ្ឋានុ​ស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 637826285126023255
ទៅកាន់ទំព័រ៖