ព្រះត្រៃបិដក ភាគ ៨៩
វិចិកិច្ឆានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុថុជ្ជននោះ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ និងបដិឃានុស័យ របស់បុថុជ្ជននោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ វិចិកិច្ឆានុស័យ កាមរាគានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ វិចិកិច្ឆានុស័យ បដិឃានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែកាមរាគានុស័យ និងមានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ។ កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មិនមានទេ។ មួយយ៉ាងទៀត ភវរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅ ក្នុងទីនោះដែរឬ។
ID: 637826285321804464
ទៅកាន់ទំព័រ៖