ព្រះត្រៃបិដក ភាគ ៨៩
[៣] បដិឃានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ មានានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត មានានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ បដិឃានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ មានានុស័យ របស់អនាគាមិបុគ្គល ដេកសម្ងំនៅ ឯបដិឃានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅទេ មានានុស័យ របស់បុគ្គល ៣ ពួក ដេកសម្ងំនៅ ទាំងបដិឃានុស័យ ក៏ដេកសម្ងំនៅដែរ។ បដិឃានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ទិដ្ឋានុស័យ។បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ បដិឃានុស័យ របស់បុគ្គលពីរពួក ដេកសម្ងំនៅ ឯវិចិកិច្ឆានុស័យ របស់បុគ្គលពីរពួកនោះ មិនដេកសម្ងំនៅទេ បដិឃានុស័យ របស់បុថុជ្ជន ដេកសម្ងំនៅ ទាំងវិចិកិច្ឆានុស័យ ក៏ដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ បដិឃានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ។ អើ។ បដិឃានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ភវរាគានុស័យ។បេ។
ID: 637826275653472391
ទៅកាន់ទំព័រ៖