ព្រះត្រៃបិដក ភាគ ៨៩
តែកាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ អវិជ្ជានុស័យ និងមានានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែកាមរាគានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ អវិជ្ជានុស័យ និងមានានុស័យ របស់បុគ្គលពីរពួកនោះ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលពីរពួកនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ អវិជ្ជានុស័យ កាមរាគានុស័យ និងមានានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលទាំងនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ
ID: 637826353788577642
ទៅកាន់ទំព័រ៖