ព្រះត្រៃបិដក ភាគ ៨៩

 [៣៤] កាមរាគានុស័យ បដិ​ឃានុ​ស័យ មា​នា​នុ​ស័យ ទិ​ដ្ឋានុ​ស័យ វិ​ចិ​កិ​ច្ឆា​នុ​ស័យ និង​ភវ​រាគានុស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ ក្នុង​ទីណា អវិ​ជ្ជានុ​ស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត អវិ​ជ្ជានុ​ស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ ក្នុង​ទីណា កាមរាគានុស័យ បដិ​ឃានុ​ស័យ មា​នា​នុ​ស័យ ទិ​ដ្ឋានុ​ស័យ វិ​ចិ​កិ​ច្ឆា​នុ​ស័យ និង​ភវ​រាគានុស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ អវិ​ជ្ជានុ​ស័យ មា​នា​នុ​ស័យ និង​ភវ​រាគានុស័យ របស់​អនាគាមិ​បុគ្គល​នោះ ដេក​សម្ងំ​នៅ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ តែ​កាមរាគានុស័យ បដិ​ឃានុ​ស័យ ទិ​ដ្ឋានុ​ស័យ និង​វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​អនាគាមិ​បុគ្គល​នោះ មិន​ដេក​សម្ងំ​នៅ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ​ទេ អវិ​ជ្ជានុ​ស័យ និង​មា​នា​នុ​ស័យ របស់​បុគ្គល​នោះ​ឯង ដេក​សម្ងំ​នៅ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ តែ​កាមរាគានុស័យ បដិ​ឃានុ​ស័យ ទិ​ដ្ឋានុ​ស័យ វិ​ចិ​កិ​ច្ឆា​នុ​ស័យ និង​ភវ​រាគានុស័យ របស់​បុគ្គល​នោះ មិន​ដេក​សម្ងំ​នៅ ក្នុង​វេទនា​ពីរ​នោះ​ទេ
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 637826354224224834
ទៅកាន់ទំព័រ៖