ព្រះត្រៃបិដក ភាគ ៨៩
អវិជ្ជានុស័យ របស់បុគ្គលនោះឯង ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែកាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ អវិជ្ជានុស័យ មានានុស័យ និងភវរាគានុស័យ របស់បុគ្គលពីរពួកនោះ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែកាមរាគានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ របស់បុគ្គលទាំងពីរពួកនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ អវិជ្ជានុស័យ កាមរាគានុស័យ និងមានានុស័យ របស់បុគ្គលទាំងនោះឯង ដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបដិឃានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ របស់បុគ្គលទាំងនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ អវិជ្ជានុស័យ និងបដិឃានុស័យ របស់បុគ្គលទាំងនោះឯង ដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ
ID: 637826354419068108
ទៅកាន់ទំព័រ៖