ព្រះត្រៃបិដក ភាគ ៨៩
[៣៥] កាមរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ បដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត បដិឃានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ កាមរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។ កាមរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ មានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ កាមរាគានុស័យ របស់អនាគាមិបុគ្គល មិនដេកសម្ងំនៅ តែមានានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅទេ កាមរាគានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ទាំងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត មានានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ កាមរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។ កាមរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ទិដ្ឋានុស័យ។បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ កាមរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ វិចិកិច្ឆានុស័យ របស់បុគ្គលពីរពួក មិនដេកសម្ងំនៅ តែកាមរាគានុស័យ របស់បុគ្គលពីរពួកនោះ មិនមែនជាមិនដេកសម្ងំនៅទេ វិចិកិច្ឆានុស័យ របស់បុគ្គលពីរពួក មិនដេកសម្ងំនៅ ទាំងកាមរាគានុស័យ
ID: 637826354819860698
ទៅកាន់ទំព័រ៖