ព្រះត្រៃបិដក ភាគ ៨៩
ក៏មិនដេកសម្ងំនៅដែរ។ កាមរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ភវរាគានុស័យ។បេ។ អវិជ្ជានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ កាមរាគានុស័យ របស់អនាគាមិបុគ្គល មិនដេកសម្ងំនៅ តែអវិជ្ជានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅទេ កាមរាគានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ កាមរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។
[៣៦] បដិឃានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ មានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ បដិឃានុស័យ របស់អនាគាមិបុគ្គល មិនដេកសម្ងំនៅ តែមានានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅទេ បដិឃានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ទាំងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត មានានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ បដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។ បដិឃានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ទិដ្ឋានុស័យ។បេ។
ID: 637826355057673155
ទៅកាន់ទំព័រ៖