ព្រះត្រៃបិដក ភាគ ៨៩

វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​នោះ មិន​ដេក​សម្ងំ​នៅ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​ណា មិន​ដេក​សម្ងំ​នៅ បដិ​ឃានុ​ស័យ របស់​បុគ្គល​នោះ មិន​ដេក​សម្ងំ​នៅ​ដែរ​ឬ។ វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​ពីរ​ពួក មិន​ដេក​សម្ងំ​នៅ តែ​បដិ​ឃានុ​ស័យ របស់​បុគ្គល​ពីរ​ពួក​នោះ មិនមែន​ជា​មិន​ដេក​សម្ងំ​នៅទេ វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​ពីរ​ពួក មិន​ដេក​សម្ងំ​នៅ ទាំង​បដិ​ឃានុ​ស័យ ក៏​មិន​ដេក​សម្ងំ​នៅ​ដែរ។ បដិ​ឃានុ​ស័យ របស់​បុគ្គល​ណា មិន​ដេក​សម្ងំ​នៅ ភវ​រាគានុស័យ។បេ។ អវិ​ជ្ជានុ​ស័យ របស់​បុគ្គល​នោះ មិន​ដេក​សម្ងំ​នៅ​ដែរ​ឬ។ បដិ​ឃានុ​ស័យ របស់​អនាគាមិ​បុគ្គល មិន​ដេក​សម្ងំ​នៅ តែ​អវិ​ជ្ជានុ​ស័យ របស់​អនាគាមិ​បុគ្គល​នោះ មិនមែន​ជា​មិន​ដេក​សម្ងំ​នៅទេ បដិ​ឃានុ​ស័យ របស់​ព្រះអរហន្ត មិន​ដេក​សម្ងំ​នៅ ទាំង​អវិ​ជ្ជានុ​ស័យ ក៏​មិន​ដេក​សម្ងំ​នៅ​ដែរ។ មួយ​យ៉ាង​ទៀត អវិ​ជ្ជានុ​ស័យ របស់​បុគ្គល​ណា មិន​ដេក​សម្ងំ​នៅ បដិ​ឃានុ​ស័យ របស់​បុគ្គល​នោះ មិន​ដេក​សម្ងំ​នៅ​ដែរ​ឬ។ អើ។
 [៣៧] មា​នា​នុ​ស័យ របស់​បុគ្គល​ណា មិន​ដេក​សម្ងំ​នៅ ទិ​ដ្ឋានុ​ស័យ។បេ។ វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​នោះ មិន​ដេក​សម្ងំ​នៅ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​ណា មិន​ដេក​សម្ងំ​នៅ មា​នា​នុ​ស័យ របស់​បុគ្គល​នោះ មិន​ដេក​សម្ងំ​នៅ​ដែរ​ឬ។
ថយ | ទំព័រទី ៥៨ | បន្ទាប់
ID: 637826355269101821
ទៅកាន់ទំព័រ៖