ព្រះត្រៃបិដក ភាគ ៨៩
វិចិកិច្ឆានុស័យ របស់បុគ្គល ៣ ពួក មិនដេកសម្ងំនៅ តែមានានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅទេ វិចិកិច្ឆានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ទាំងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មានានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ។បេ។ ភវរាគានុស័យ អវិជ្ជានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ មានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។
[៣៨] ទិដ្ឋានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ទិដ្ឋានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។បេ។
[៣៩] វិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ភវរាគានុស័យ។បេ។ អវិជ្ជានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ វិចិកិច្ឆានុស័យ របស់បុគ្គល ៣ ពួក មិនដេកសម្ងំនៅ តែអវិជ្ជានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅទេ វិចិកិច្ឆានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។
ID: 637826355576914251
ទៅកាន់ទំព័រ៖