ព្រះត្រៃបិដក ភាគ ៨៩

អវិ​ជ្ជានុ​ស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត អវិ​ជ្ជានុ​ស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ បដិ​ឃានុ​ស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ​ដែរ​ឬ។ អវិ​ជ្ជានុ​ស័យ របស់​អនាគាមិ​បុគ្គល ដេក​សម្ងំ​នៅ ឯបដិ​ឃានុ​ស័យ របស់​អនាគាមិ​បុគ្គល​នោះ មិន​ដេក​សម្ងំ​នៅទេ អវិ​ជ្ជានុ​ស័យ របស់​បុគ្គល ៣ ពួក ដេក​សម្ងំ​នៅ ទាំង​បដិ​ឃានុ​ស័យ ក៏​ដេក​សម្ងំ​នៅ​ដែរ។
 [៤] មា​នា​នុ​ស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ ទិ​ដ្ឋានុ​ស័យ។បេ។ វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ​ដែរ​ឬ។ មា​នា​នុ​ស័យ របស់​បុគ្គល ៣ ពួក ដេក​សម្ងំ​នៅ ឯវិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល ៣ ពួក​នោះ មិន​ដេក​សម្ងំ​នៅទេ មា​នា​នុ​ស័យ របស់​បុថុជ្ជន ដេក​សម្ងំ​នៅ ទាំង​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក៏​ដេក​សម្ងំ​នៅ​ដែរ។ មួយ​យ៉ាង​ទៀត វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ មា​នា​នុ​ស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ​ដែរ​ឬ។ អើ។ មា​នា​នុ​ស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ ភវ​រាគានុស័យ។បេ។ អវិ​ជ្ជានុ​ស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត អវិ​ជ្ជានុ​ស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ មា​នា​នុ​ស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ​ដែរ​ឬ។ អើ។
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 637826275851462886
ទៅកាន់ទំព័រ៖