ព្រះត្រៃបិដក ភាគ ៨៩

 [៤០] ភវ​រាគានុស័យ របស់​បុគ្គល​ណា មិន​ដេក​សម្ងំ​នៅ អវិ​ជ្ជានុ​ស័យ របស់​បុគ្គល​នោះ មិន​ដេក​សម្ងំ​នៅ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត អវិ​ជ្ជានុ​ស័យ របស់​បុគ្គល​ណា មិន​ដេក​សម្ងំ​នៅ ភវ​រាគានុស័យ របស់​បុគ្គល​នោះ មិន​ដេក​សម្ងំ​នៅ​ដែរ​ឬ។ អើ។
 [៤១] កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ របស់​បុគ្គល​ណា មិន​ដេក​សម្ងំ​នៅ មា​នា​នុ​ស័យ របស់​បុគ្គល​នោះ មិន​ដេក​សម្ងំ​នៅ​ដែរ​ឬ។ កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ របស់​អនាគាមិ​បុគ្គល មិន​ដេក​សម្ងំ​នៅ តែ​មា​នា​នុ​ស័យ របស់​អនាគាមិ​បុគ្គល​នោះ មិនមែន​ជា​មិន​ដេក​សម្ងំ​នៅទេ កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ របស់​ព្រះអរហន្ត មិន​ដេក​សម្ងំ​នៅ ទាំង​មា​នា​នុ​ស័យ ក៏​មិន​ដេក​សម្ងំ​នៅ​ដែរ។ មួយ​យ៉ាង​ទៀត មា​នា​នុ​ស័យ របស់​បុគ្គល​ណា មិន​ដេក​សម្ងំ​នៅ កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ របស់​បុគ្គល​នោះ មិន​ដេក​សម្ងំ​នៅ​ដែរ​ឬ។ អើ។ កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ របស់​បុគ្គល​ណា មិន​ដេក​សម្ងំ​នៅ ទិ​ដ្ឋានុ​ស័យ។បេ។ វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​នោះ មិន​ដេក​សម្ងំ​នៅ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​ណា មិន​ដេក​សម្ងំ​នៅ កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ របស់​បុគ្គល​នោះ មិន​ដេក​សម្ងំ​នៅ​ដែរ​ឬ។
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 637826355835989173
ទៅកាន់ទំព័រ៖