ព្រះត្រៃបិដក ភាគ ៨៩

វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​ពីរ​ពួក មិន​ដេក​សម្ងំ​នៅ តែ​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ របស់​បុគ្គល​ពីរ​ពួក​នោះ មិនមែន​ជា​មិន​ដេក​សម្ងំ​នៅទេ វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​ពីរ​ពួក មិន​ដេក​សម្ងំ​នៅ ទាំង​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ ក៏​មិន​ដេក​សម្ងំ​នៅ​ដែរ។ កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ របស់​បុគ្គល​ណា មិន​ដេក​សម្ងំ​នៅ ភវ​រាគានុស័យ។បេ។ អវិ​ជ្ជានុ​ស័យ របស់​បុគ្គល​នោះ មិន​ដេក​សម្ងំ​នៅ​ដែរ​ឬ។ កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ របស់​អនាគាមិ​បុគ្គល មិន​ដេក​សម្ងំ​នៅ តែ​អវិ​ជ្ជានុ​ស័យ របស់​អនាគាមិ​បុគ្គល​នោះ មិនមែន​ជា​មិន​ដេក​សម្ងំ​នៅទេ កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ របស់​ព្រះអរហន្ត មិន​ដេក​សម្ងំ​នៅ ទាំង​អវិ​ជ្ជានុ​ស័យ ក៏​មិន​ដេក​សម្ងំ​នៅ​ដែរ។ មួយ​យ៉ាង​ទៀត អវិ​ជ្ជានុ​ស័យ របស់​បុគ្គល​ណា មិន​ដេក​សម្ងំ​នៅ កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ របស់​បុគ្គល​នោះ មិន​ដេក​សម្ងំ​នៅ​ដែរ​ឬ។ អើ។
 [៤២] កាមរាគានុស័យ បដិ​ឃានុ​ស័យ និង​មា​នា​នុ​ស័យ របស់​បុគ្គល​ណា មិន​ដេក​សម្ងំ​នៅ ទិ​ដ្ឋានុ​ស័យ។បេ។ វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​នោះ មិន​ដេក​សម្ងំ​នៅ​ដែរ​ឬ។ អើ។
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 637826356084582095
ទៅកាន់ទំព័រ៖