ព្រះត្រៃបិដក ភាគ ៨៩
មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ វិចិកិច្ឆានុស័យ របស់បុគ្គលពីរពួក មិនដេកសម្ងំនៅ តែកាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលពីរពួកនោះ មិនមែនជាមិនដេកសម្ងំនៅទេ វិចិកិច្ឆានុស័យ កាមរាគានុស័យ និងបដិឃានុស័យ របស់អនាគាមិបុគ្គល មិនដេកសម្ងំនៅ តែមានានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅទេ វិចិកិច្ឆានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ទាំងកាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ។ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ភវរាគានុស័យ។បេ។ អវិជ្ជានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅដែរឬ។ អើ។
ID: 637826356263332517
ទៅកាន់ទំព័រ៖