ព្រះត្រៃបិដក ភាគ ៨៩

មួយ​យ៉ាង​ទៀត បដិ​ឃានុ​ស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​ទីណា កាមរាគានុស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ បដិ​ឃានុ​ស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​វេទនា​ពីរ​នុ៎ះ ក្នុង​កាមធាតុ តែ​កាមរាគានុស័យ មិនមែន​ជា​មិន​ដេក​សម្ងំ​នៅ ក្នុង​វេទនា​ពីរ​នោះ​ទេ បដិ​ឃានុ​ស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​រូបធាតុ ក្នុង​អរូបធាតុ និង​ក្នុង​អប​រិយា​បន្នៈ​នុ៎ះ ទាំង​កាមរាគានុស័យ ក៏​មិន​ដេក​សម្ងំ​នៅ​ដែរ។ កាមរាគានុស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​ទីណា មា​នា​នុ​ស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ កាមរាគានុស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នុ៎ះ តែ​មា​នា​នុ​ស័យ មិនមែន​ជា​មិន​ដេក​សម្ងំ​នៅ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ​ទេ កាមរាគានុស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​ទុក្ខវេទនា​នុ៎ះ ក្នុង​អប​រិយា​បន្នៈ ទាំង​មា​នា​នុ​ស័យ ក៏​មិន​ដេក​សម្ងំ​នៅ​ដែរ។ មួយ​យ៉ាង​ទៀត មា​នា​នុ​ស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​ទីណា កាមរាគានុស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ កាមរាគានុស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​ទីណា ទិ​ដ្ឋានុ​ស័យ។បេ។ វិ​ចិ​កិ​ច្ឆា​នុ​ស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ កាមរាគានុស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​ទុក្ខវេទនា​នុ៎ះ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 637826356957438599
ទៅកាន់ទំព័រ៖