ព្រះត្រៃបិដក ភាគ ៨៩
បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។បេ។ វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែវិចិកិច្ឆានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនុ៎ះ ទាំងវិចិកិច្ឆានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ តែភវរាគានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ និងក្នុងអបរិយាបន្នៈ ទាំងភវរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ
ID: 637826357501210617
ទៅកាន់ទំព័រ៖