ព្រះត្រៃបិដក ភាគ ៨៩

 [៥] ទិ​ដ្ឋានុ​ស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ ទិ​ដ្ឋានុ​ស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ​ដែរ​ឬ។ អើ។ ទិ​ដ្ឋានុ​ស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ ភវ​រាគានុស័យ។បេ។ អវិ​ជ្ជានុ​ស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត អវិ​ជ្ជានុ​ស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ ទិ​ដ្ឋានុ​ស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ​ដែរ​ឬ។ អវិ​ជ្ជានុ​ស័យ របស់​បុគ្គល ៣ ពួក ដេក​សម្ងំ​នៅ ឯទិ​ដ្ឋានុ​ស័យ របស់​បុគ្គល ៣ ពួក​នោះ មិន​ដេក​សម្ងំ​នៅទេ អវិ​ជ្ជានុ​ស័យ របស់​បុថុជ្ជន ដេក​សម្ងំ​នៅ ទាំង​ទិ​ដ្ឋានុ​ស័យ ក៏​ដេក​សម្ងំ​នៅ​ដែរ។
 [៦] វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ ភវ​រាគានុស័យ។បេ។ អវិ​ជ្ជានុ​ស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត អវិ​ជ្ជានុ​ស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ​ដែរ​ឬ។
ថយ | ទំព័រទី ៧ | បន្ទាប់
ID: 637826276180681716
ទៅកាន់ទំព័រ៖