ព្រះត្រៃបិដក ភាគ ៨៩

អើ។ មា​នា​នុ​ស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​ទីណា ភវ​រាគានុស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ភវ​រាគានុស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​ទីណា មា​នា​នុ​ស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ ភវ​រាគានុស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​វេទនា​ពីរ​នុ៎ះ ក្នុង​កាមធាតុ តែ​មា​នា​នុ​ស័យ មិនមែន​ជា​មិន​ដេក​សម្ងំ​នៅ ក្នុង​វេទនា​ពីរ​នោះ​ទេ ភវ​រាគានុស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​ទុក្ខវេទនា​នុ៎ះ ក្នុង​អប​រិយា​បន្នៈ ទាំង​មា​នា​នុ​ស័យ ក៏​មិន​ដេក​សម្ងំ​នៅ​ដែរ។ មា​នា​នុ​ស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​ទីណា អវិ​ជ្ជានុ​ស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ មា​នា​នុ​ស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​ទុក្ខវេទនា​នុ៎ះ តែ​អវិ​ជ្ជានុ​ស័យ មិនមែន​ជា​មិន​ដេក​សម្ងំ​នៅ ក្នុង​ទុក្ខវេទនា​នោះ​ទេ មា​នា​នុ​ស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​អប​រិយា​បន្នៈ​នុ៎ះ ទាំង​អវិ​ជ្ជានុ​ស័យ ក៏​មិន​ដេក​សម្ងំ​នៅ​ដែរ។ មួយ​យ៉ាង​ទៀត អវិ​ជ្ជានុ​ស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​ទីណា មា​នា​នុ​ស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។
ថយ | ទំព័រទី ៧០ | បន្ទាប់
ID: 637826357933711009
ទៅកាន់ទំព័រ៖