ព្រះត្រៃបិដក ភាគ ៨៩
[៤៩] ទិដ្ឋានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។បេ។
[៥០] វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនា ៣ នុ៎ះ ក្នុងកាមធាតុ តែវិចិកិច្ឆានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះទេ ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនុ៎ះ ទាំងវិចិកិច្ឆានុស័យ ក៏មិនដេកសម្ងំនៅដែរ។ វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។
ID: 637826358168722240
ទៅកាន់ទំព័រ៖