ព្រះត្រៃបិដក ភាគ ៨៩

 [៥១] ភវ​រាគានុស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​ទីណា អវិ​ជ្ជានុ​ស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ ភវ​រាគានុស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​វេទនា ៣ នុ៎ះ ក្នុង​កាមធាតុ តែ​អវិ​ជ្ជានុ​ស័យ មិនមែន​ជា​មិន​ដេក​សម្ងំ​នៅ ក្នុង​វេទនា ៣ នោះ​ទេ ភវ​រាគានុស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​អប​រិយា​បន្នៈ​នុ៎ះ ទាំង​អវិ​ជ្ជានុ​ស័យ ក៏​មិន​ដេក​សម្ងំ​នៅ​ដែរ។ មួយ​យ៉ាង​ទៀត អវិ​ជ្ជានុ​ស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​ទីណា ភវ​រាគានុស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។
 [៥២] កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​ទីណា មា​នា​នុ​ស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នុ៎ះ តែ​មា​នា​នុ​ស័យ មិនមែន​ជា​មិន​ដេក​សម្ងំ​នៅ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ​ទេ កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​អប​រិយា​បន្នៈ​នុ៎ះ ទាំង​មា​នា​នុ​ស័យ ក៏​មិន​ដេក​សម្ងំ​នៅ​ដែរ។ មួយ​យ៉ាង​ទៀត មា​នា​នុ​ស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​ទីណា កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។
ថយ | ទំព័រទី ៧២ | បន្ទាប់
ID: 637826358398721996
ទៅកាន់ទំព័រ៖