ព្រះត្រៃបិដក ភាគ ៨៩

មា​នា​នុ​ស័យ និង​កាមរាគានុស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​ទុក្ខវេទនា​នុ៎ះ តែ​បដិ​ឃានុ​ស័យ មិនមែន​ជា​មិន​ដេក​សម្ងំ​នៅ ក្នុង​ទុក្ខវេទនា​នោះ​ទេ មា​នា​នុ​ស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​អប​រិយា​បន្នៈ​នុ៎ះ ទាំង​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ ក៏​មិន​ដេក​សម្ងំ​នៅ​ដែរ។ កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​ទីណា ទិ​ដ្ឋានុ​ស័យ។បេ។ វិ​ចិ​កិ​ច្ឆា​នុ​ស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នុ៎ះ តែ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ មិនមែន​ជា​មិន​ដេក​សម្ងំ​នៅ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ​ទេ កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​អប​រិយា​បន្នៈ​នុ៎ះ ទាំង​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក៏​មិន​ដេក​សម្ងំ​នៅ​ដែរ។ មួយ​យ៉ាង​ទៀត វិ​ចិ​កិ​ច្ឆា​នុ​ស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​ទីណា កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​ទីណា ភវ​រាគានុស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ មិន​ដេក​សម្ងំ​នៅ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នុ៎ះ
ថយ | ទំព័រទី ៧៣ | បន្ទាប់
ID: 637826358609503116
ទៅកាន់ទំព័រ៖