ព្រះត្រៃបិដក ភាគ ៨៩
តែភវរាគានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ កាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនុ៎ះ ទាំងភវរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ និងកាមរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែបដិឃានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ ភវរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែកាមរាគានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនុ៎ះ ទាំងកាមរាគានុស័យ និងបដិឃានុស័យ ក៏មិនដេកសម្ងំនៅដែរ។ កាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ
ID: 637826358791684261
ទៅកាន់ទំព័រ៖