ព្រះត្រៃបិដក ភាគ ៨៩
ភវរាគានុស័យ កាមរាគានុស័យ និងមានានុស័យ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែបដិឃានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ ភវរាគានុស័យ និងបដិឃានុស័យ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ តែកាមរាគានុស័យ និងមានានុស័យ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ ភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនុ៎ះ ទាំងកាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ។ កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។
[៥៤] កាមរាគានុស័យ បដិឃានុស័យ មានានុស័យ និងទិដ្ឋានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ មានានុស័យ
ID: 637826359219339973
ទៅកាន់ទំព័រ៖