ព្រះត្រៃបិដក ភាគ ៨៩
[៥៦] កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត អវិជ្ជានុស័យ មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និងភវរាគានុស័យ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។
[៥៧] កាមរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ តែបដិឃានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ កាមរាគានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនុ៎ះ ទាំងបដិឃានុស័យ ក៏មិនដេកសម្ងំនៅ ក្នុងទីនោះដែរ កាមរាគានុស័យ របស់បុគ្គលពីរពួក មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងបដិឃានុស័យ ក៏មិនដេកសម្ងំនៅដែរ។
ID: 637826359702321482
ទៅកាន់ទំព័រ៖